Translate
លោកអភិបាលរាជធានីចុះពិនិត្យច្រាំងទន្លេជ្រោយចង្វាត្រើយខាងកើត

រាជធានីភ្នំពេញ ៖ លោកកែប ជុតិមា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអភិបាល រាជធានីភ្នំពេញ រួម ជាមួយមន្ត្រីជំនាញ និងមន្ត្រីសាលារាជធានីភ្នំពេញជាច្រើននាក់ទៀតបានអញ្ជើញទៅពិនិត្យមើលសំណង់ច្រាំងទន្លេជ្រោយចង្វាដែលកំពុងស្ថាបនាយ៉ាងមមាញឹកដោយក្រុមហ៊ុនសុខាអូតែល ក្រោយពីបានបើកការដ្ឋានសាងសង់អស់រយៈពេល៨ខែរួចមក ។
ក្រសួងការបរទេសកម្ពុជាបំភ្លឺកាសែតភ្នំពេញប៉ុស្តិ៍

លោកកុយ គួង
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកកុយគួងបានឆ្លើយបំភ្លឺតាមរយៈលិខិតផ្ញើជូនកាសែតភ្នំពេញប៉ុស្តិ៍ដែល
បានចេញផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ ហើយមានការសន្និដ្ឋានអាក្រក់ផ្ដេសផ្ដាស់ និងមានចេតនា
ប្រមាថចំពោះកម្ពុជា ។ ខ្លឹមសារលិខិតមានដូចតទៅ៖
គ្រោងបំប្លែងភ្នំសំរាមនៅដង្កោជាថាមពលអគ្គិសនី

កន្លែងចាក់សំរាម
ភ្នំសំរាមក្នុងរាជធានីភ្នំពេញអាចនឹងធ្វើឲ្យទីក្រុងនេះ មានភ្លើងប្រើប្រាស់បន្ថែមទៀតនៅដើមឆ្នាំ២០១៥ ប្រសិនបើ
គម្រោងវិនិយោគរោងចក្រផលិតឧស្ម័នដំណើរការតាមគម្រោង។នេះបើយោងតាមក្រុមអភិវឌ្ឍន៍និងមន្រ្តីក្រុងបានអះអាង ។
វីតាមីនមិនបានជួយ កាត់បន្ថយការប្រឈម នឹងជំងឺមហារីក

អ្នកប្រាកដជាធ្លាប់បានដឹង ហើយថា វីតាមីនមានសារប្រយោជន៏ យ៉ាងខ្លាំងពីព្រោះវីតាមីន ប្រភេទខ្លះអាចកាត់បន្ថយការ ប្រឈមនឹងការកើត ជំងឺមហារីកបាន។ ទាក់ទងនឹងរឿងនេះ ការសិក្សាស្រាវជ្រាវ នៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ការទទួលទានវីតាមីន C និង E មិនបានជួយកាត់បន្ថយ ការប្រឈមមុខ និងជំងឺមហារីកឡើយ។
តាមការពិសោធន៏ទៅ លើបុរសជនជាតិអាមេរិក ដែលមានអាយុលើសពី៥០ឆ្នាំ ប្រមាណ១៥.០០០នាក់ ក្នុងរយៈពេល៨ឆ្នាំបាន ទទួលលទ្ធផលថាវីតាមីន មិនបានជួយឲ្យឱកាសនៃ ការប្រឈមមុខ និងជំងឺមហារីកថយចុះឡើយ។ ដូចនេះវិធីដែលល្អបំផុត គឺអ្នកត្រូវថែទាំសុខភាពឲ្យរឹងមាំ ជានិច្ចនិងចៀសវាង កត្តាផ្សេងៗដែលអាច បង្កឲ្យកើតជំងឺមហារីក ទើបជាការប្រសើរ៕
ទង់ជាតិកម្ពុជា នឹងបង្ហូតនៅ ទីក្រុងឡុងដ៍ម៉ោង ២៣យប់ថ្ងៃទី២៥ កក្កដានេះ

ភ្នំពេញៈ បន្ទាប់ពីក្រុមប្រតិភូ និងអត្តពលិកកម្ពុជាបាន ធ្វើដំណើរទៅដល់ ទីក្រុងឡុងដ៍ នាថ្ងៃទី២៣ កក្កដា ប្រកបដោយសុវត្ថិភាពមកនោះ ទង់ជាតិរបស់កម្ពុជា នឹងបង្ហូតនៅក្នុង ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលជា ទីកន្លែងប្រកួតកីឡា អូឡាំពិករដូវក្តៅឆ្នាំ២០១២នេះ នាយប់នេះម៉ោង២៣:០០(ម៉ោងនៅកម្ពុជា)ត្រូវនឹងម៉ោង១៧:០០ល្ងាច ។
ប្រភព័ត៌មានពី គេហទំព័រ NOCC (www.camnoc.org) បានឱ្យដឹងថា ប្រតិភូនិងអត្តពលិកទាំងអស់ នឹងចូលរួមក្នុងពិធីបង្ហូត ទង់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងតំបន់កីឡារៀបចំ ឡើងដោយប្រធានតំបន់ កីឡាករកម្ពុជានៅ ជុំគ្នាផ្ទាល់តែម្តង។ ទាំងក្រុមកីឡាករ និងប្រតិភូមិនពិបាក ទៅកាន់កន្លែងបរិភោគអាហារ និងទីតាំងហ្វឹកហាត់ឡើយ ដោយសារកន្លែងស្នាក់នៅ របស់ក្រុមកម្ពុជាមិនឆ្ងាយ ពីទីនោះឡើយទេ ។
មុនពេលចេញដំណើរ ទៅទីក្រុងឡុងដ៍លោក ថោង ខុន ប្រធានគណៈកម្មាធិការ ជាតិអួឡាំពិកកម្ពុជា បានថ្លែងថា “ ចាប់ពីពេលនេះតទៅប្អូនៗ ត្រូវរក្សាឱ្យបានផ្លូវ កម្លាំងចិត្តស្មារតី ប្រយុទ្ធ (Fighting Spirit) ដើម្បី ជំរុញឱ្យកម្លាំងកាយ និងបច្ចេកទេសប្រើក្នុង ការប្រកួតមានប្រសិទ្ធិភាព” ។
លោកបានបញ្ជាក់បន្ថែមថា “ការឈ្នះចាញ់ជាការ ធម្មតាតែការរក្សាបាន សេចក្តីថ្លៃថ្នូរក្សាឱ្យ បាននូវកិត្តិយសជាតិ សក្តិសមជាប្រជាជាតិ មួយដែលមានវប្បធម៌ អរិយធម៌រុងរឿង ជាបញ្ហាសំខាន់ហើយអ្វីដែល សំខាន់មួយទៀតត្រូវចងចាំថា យើងចូលរួមប្រកួត តំណាងឲ្យប្រទេសជាតិ ដែលក្នុងនោះ ប្រជាជនកម្ពុជា ជាង១៤លាននាក់ ផ្ញើសេចក្តីទុកចិត្ត លើប្អូនៗដូច្នេះប្អូនៗត្រូវ ប្រកាន់ខ្ជាប់នូវក្រម សីលធម៌កីឡា គោរពបទបញ្ជាការប្រកួត គោរពគោលការណ៍ Fair Play មានសុជីវធម៌ក្នុងការហ្វឹក ហាត់ការប្រកួត និងការរស់នៅ នៅក្នុងតំបន់ កីឡា» ។
សូមបញ្ជាក់ដែរថា លោកវ៉ាត់ ចំរើនអគ្គលេខាធិការជាតិ អូឡាំពិកកម្ពុជានឹងចេញ ដំណើរទៅទីក្រុងឡុងដ៍ ជាមួយលោកថោង ខុន ដែលជាប្រធានអូឡាំពិក នៅថ្ងៃទី២៥ កក្កដានេះដែរ ៕
ស្រីស្អាតមកពី ១២៥ប្រទេសចូលរួម ការប្រកួត បវរកញ្ញាពិភពលោក ឆ្នាំ២០១២

ប៉េកាំងៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន ”ស៊ិនហួ”ចុះផ្សាយ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១២ថា គណៈកម្មការ រៀបចំការប្រកួត បវរកញ្ញាពិភពលោកឆ្នាំ២០១២ បានចាប់ផ្ដើមឡើង រៀបចំការប្រកួតនៅក្រុង Ordos ភាគខាង ជើងប្រទេសចិន ជិតតំបន់ស្វ័យយ័ត ប្រទេសម៉ុងហ្គោលី ។
ទីភ្នាក់ងារខាងលើបានចុះផ្សាយថា ស្រីស្អាតដែលចូលរួម ក្នុងការប្រកួតប្រជែង បវរកញ្ញាពិភពលោកសម្រាប់ឆ្នាំ ២០១២នេះបានមក ពីបណ្ដាប្រទេសផ្សេងៗគ្នា ចំនួន១២៥ប្រទេស ។ គណៈកម្មការរៀបចំ ការប្រកួតបវរកញ្ញា ពិភពលោកបានឱ្យដឹងថា ការចាប់ផ្ដើមនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២ ហើយនឹងបញ្ចប់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១២ ។
ខាងក្រោមនេះជារូបភាព និងសកម្មភាពស្រីស្អាត ដែលជាប់ជាបេក្ខនារី មកពីប្រទេសចំនួន ១២៥ដើរបង្ហាញរាង និង បង្ហាញវត្ដមានប្លែក តាមបែបផែនវប្បធម៌ប្លែកៗគ្នា តាមប្រទេសនីមួយៗ៕
កូនខ្មែរ ម្នាក់ ក្លាយជាសមាជិក គណៈមេ ធាវី សាលាឧទ្ធរណ៍ នៅរដ្ឋវ៉ាស៊ីនតោន

ភ្នំពេញ ៖ វាជាមោទនភាពមួយ សម្រាប់ ប្រទេសកម្ពុជា នៅពេលដែលកូនខ្មែរម្នាក់ ដែលមានស្រុកកំណើតនិងឪពុកម្ដាយនៅ កម្ពុជា បានប្រឡងជាប់ជា សមាជិកគណៈ មេធាវី នៃសាលាឧទ្ធរណ៍ ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងចំណោមបេក្ខជនចូល រួមប្រឡង ចំនួន ២៣៧នាក់ ដែលភាគច្រើន បំផុតគឺជនជាតិអាមេរិកាំង ។
លោកលឹម សំណាង កើតនៅថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៨៧ ដែលមានឪពុកនាង ហេង (លឹម ហេង)មុខរបរជានាយករងទី ចាត់ការផែនការ អគ្គបញ្ជាការដ្ឋាននៃយោធ ពលខេមរភូមិន្ទ និងមានម្ដាយឈ្មោះសុខ ចិន្ដា មុខរបរជាអាជីវករ បានឱ្យដឹងថា រូប លោកបានប្រឡងជាប់ចូលជាសមាជិកគណៈ មេធាវី នៅសាលាឧទ្ធរណ៍ នៃរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលការប្រឡងនោះបាន ធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨-២៩ ខែកុម្ភៈ ឆ្នាំ២០១២ ។
លោកលឹម សំណាង ជាអតីតសិស្សថ្នាក់ ទី១២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានី ភ្នំពេញ កាលពីឆ្នាំ២០០៤ និងទទួលបាន អាហារូបករណ៍នៅសាកល វិទ្យាល័យភូមិន្ទ នីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចរហូតបានទទួលបរិញ្ញាបត្រផ្នែកច្បាប់ កាលពីឆ្នាំ ២០០៨ បាននិយាយថា បេក្ខជន ចំនួន២៣៧ នាក់ ដែលមានឈ្មោះប្រឡង ដើម្បីក្លាយជា សមាជិកគណៈមេធាវី សាលាឧទ្ធរណ៍នៃ រដ្ឋវ៉ាស៊ីនតោននោះ គឺមានតែបេក្ខ ជនចំនួន ១១០នាក់ស្មើនិង៤៤ភាគរយបាន ប្រឡង ជាប់ ។
សម្រាប់រូបលោក គឺជាកូនខ្មែរ តែម្នាក់ គត់ ដែលបានប្រឡងជាប់ ខណៈបេក្ខជន ផ្សេងទៀតជាជនជាតិអាមេរិក ហើយបាន បញ្ចប់ការសិក្សានៅសាលាច្បាប់ នានា ក្នុង សហរដ្ឋអាមេរិក ។
លោក លឹម សំណាង បានបញ្ជាក់ថា ដើម្បីមានសិទ្ធិប្រឡង ក្លាយជាសមាជិក គណៈមេធាវីសាលាឧទ្ធរណ៍រដ្ឋវ៉ាស៊ីនតោន ខាងលើនេះ លោកត្រូវបញ្ចប់ការសិក្សា ថ្នាក់ នីតិបណ្ឌិតពីសាលាច្បាប់អន្ដរជាតិហាន់ដុង ដែលជាសាលាច្បាប់អាមេរិកកាំងដំបូងបង្អស់ នៅទ្វីបអាស៊ី និងតែមួយគត់នៅសាធារណរដ្ឋ កូរ៉េ ។
លោក លឹម សំណាង បានបន្ដថា រូប លោក បានទទួលអាហារូបករណ៍ពីសាកល វិទ្យាល័យហាន់ដុងពិភពលោកនិងមូលនិធិសាមសុង ដែលធ្វើឱ្យរូបលោក មានសិទ្ធិចូល រួមប្រឡង។
បើយោងតាមលោកលឹម សំណាង ការ ធ្វើសច្ចាប្រណិតធាន ចូលជាសមាជិកគណៈ មេធាវីសាលាឧទ្ធរណ៍ បានធ្វើឡើងកាលពី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ ។
គួររំលឹកថា គណៈមេធាវីនៃរដ្ឋវ៉ាស៊ីន តោន ត្រូវបានបង្កើតឡើងដោយសាលា ឧទ្ធរណ៍ របស់សង្កាត់កូឡំប៊ី តាំងពីឆ្នាំ ១៩៧២ ហើយបច្ចុប្បន្នជាគណៈមេធាវីធំ ជាងគេ លំដាប់ទី២របស់សហរដ្ឋអាមេរិក ។
គួររំលឹកថា គណៈមេធាវីនៃរដ្ឋវ៉ាស៊ីន តោន ត្រូវបានបង្កើតឡើងដោយសាលា ឧទ្ធរណ៍ របស់សង្កាត់កូឡំប៊ី តាំងពីឆ្នាំ ១៩៧២ ហើយបច្ចុប្បន្នជាគណៈមេធាវីធំ ជាងគេ លំដាប់ទី២របស់សហរដ្ឋអាមេរិក ។
សូមបញ្ជាក់ លោក លឹម សំណាង គឺជា ក្មួយរបស់លោក ឈឹម ឌីណា ទីប្រឹក្សា សម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋ សភា និងជានាយករដ្ឋបាល សាលាខណ្ឌដូន ពេញ ៕
Subscribe to:
Posts (Atom)