កន្លែងចាក់សំរាម
ភ្នំសំរាមក្នុងរាជធានីភ្នំពេញអាចនឹងធ្វើឲ្យទីក្រុងនេះ មានភ្លើងប្រើប្រាស់បន្ថែមទៀតនៅដើមឆ្នាំ២០១៥ ប្រសិនបើ
គម្រោងវិនិយោគរោងចក្រផលិតឧស្ម័នដំណើរការតាមគម្រោង។នេះបើយោងតាមក្រុមអភិវឌ្ឍន៍និងមន្រ្តីក្រុងបានអះអាង ។
ក្រោមសំណើថ្មីមួយដាក់ទៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃអង្គារសប្តាហ៍មុនក្រុមហ៊ុន Green Asia Global
Corpora- tion កំពុងតែបន្តដំណើរការទៅមុខជាមួយនឹងការសិក្សា ដើម្បីកំណត់ពីលទ្ធភាពសង់រោងចក្រផលិត
ឧស្ម័នពីកាកសំណល់ មួយនៅកន្លែងចាក់កាកសំណល់ក្នុងខណ្ឌដង្កោដែលអាចបំប្លែងកាកសំណល់ជាង១.២០០
តោនឲ្យទៅជាអគ្គិសនីកម្លាំង៣០មេហ្គាវ៉ាត់ ជាប្រចាំរាល់ថ្ងៃ។ នេះបើយោងតាម លោកលី ថាញប៊ីញ អគ្គនាយក
និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនGreen Asia Global បានលើកឡើង ។
លោកលី ថាញប៊ីញ បានថ្លែងថា«យើងព្យាករឃើញថាអាចនឹងកាត់បន្ថយទំហំគំនរសំរាមបាន៣ទៅ៥ភាគរយនៃ
ទំហំបច្ចុប្បន្ន»។ លោកថា យើងនឹងប្រមូលយកសំរាមចំនួន១៥០តោន ពីគំនរសំរាមនោះរាល់ថ្ងៃ ក្រៅពីបរិមាណ
សំរាមថ្មីដែលយកទៅចោលប្រចាំថ្ងៃ ។
ក្រុមហ៊ុនគ្រោងនឹងលក់ថាមពលរបស់ខ្លួនឲ្យទៅអគ្គិសនីកម្ពុជានៅតម្លៃ៩,៥ សេនដុល្លារអាមេរិកក្នុងមួយគីឡូវ៉ាត់
ម៉ោង ។
លោកអ៊ីវ វិសាល អនុប្រធានផ្នែកចែកចាយនៅអគ្គិសនីកម្ពុជាថ្លែងថា៖«៩,៥ ? ល្អណាស់» ។
តាមលោកអ៊ីវវិសាលរាជធានីភ្នំពេញបច្ចុប្បន្នត្រូវការអគ្គិសនីចំនួន៣៧០មេហ្គាវ៉ាត់ម៉ោងក្នុងមួយថ្ងៃៗក្នុងនោះមាន
១៣៥មេហ្គាវ៉ាត់ នាំចូលមកពីប្រទេសវៀតណាមក្នុងតម្លៃខ្ពស់ជាងតម្លៃក្រុមហ៊ុន Green Asia ហើយតម្លៃនិងការ
ផ្គត់ផ្គង់អគ្គិសនីនាំចូលនេះអាចប្រែប្រួល ។
លោកបានប្រាប់ថា«យោងតាមកិច្ចសន្យាវៀតណាមត្រូវផ្តល់ភ្លើងឲ្យយើងចំនួន២០០មេហ្គាវ៉ាត់ ប៉ុន្តែពួកគេនៅខ្វះ
ដូច្នេះគេផ្តល់ឲ្យយើងបានត្រឹមតែ១៣៥មេហ្គាវ៉ាត់តែប៉ុណ្ណោះ»។លោកបន្ថែមថានាពេលថ្មីៗនេះអត្រាតម្លៃអគ្គិសនី
នឹងមានការកើនឡើងចំនួន៣០ភាគរយ ។
«យើងចង់ឲ្យអត្រាតម្លៃវាចុះទាបជាងមុនដូច្នេះយើងអាចលក់ឲ្យអតិថិជនក្នុងតម្លៃទាប» ។
តែទោះយ៉ាងនេះសាលារាជធានីបានស្នើឲ្យតម្កល់ប្រាក់ពីក្រុមហ៊ុន Green Asia Global ចំនួន ១០ លានដុល្លារ
អាមេរិកដើម្បីធានាបញ្ជាក់ថាខ្លួនមានគោលបំណងប្រាកដមែន ។
លោកជៀក អាង ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញមានប្រសាសន៍ថា«ក្រុមហ៊ុនខ្លះគ្មានបំណងធ្វើពិតប្រាកដ
ទេ នោះគឺជាមូលហេតុដែលអភិបាលរាជធានីលោកស្នើទៅក្រុមហ៊ុនឲ្យតម្កល់ប្រាក់ធានាជាមុន» ។
លោកលី បានសម្តែងការបារម្ភពីទំហំទឹកប្រាក់ដែលត្រូវតម្កល់នេះដោយសារថាប្រាក់ចំណូលពីការលក់អគ្គិសនី
វិញមានចំនួនតិច ។
តែយ៉ាងណាលោកលី អះអាងថា គំនិតនៃការតម្រូវឲ្យមានការតម្កល់ប្រាក់កក់មុននេះមិនមែនជាបញ្ហាចោទទាំង
ស្រុងសម្រាប់ក្រុមហ៊ុនលោកទេ ។
លោកលី បានបញ្ជាក់ដែរថា៖ «ក្រុមហ៊ុនយើងអាចបង្ហាញពីទឹកប្រាក់នោះបាន» ៕
អត្ថបទដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ
No comments:
Post a Comment