លោកកុយ គួង
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកកុយគួងបានឆ្លើយបំភ្លឺតាមរយៈលិខិតផ្ញើជូនកាសែតភ្នំពេញប៉ុស្តិ៍ដែល
បានចេញផ្សាយកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ ហើយមានការសន្និដ្ឋានអាក្រក់ផ្ដេសផ្ដាស់ និងមានចេតនា
ប្រមាថចំពោះកម្ពុជា ។ ខ្លឹមសារលិខិតមានដូចតទៅ៖
លោកនិពន្ធនាយក
ខ្ញុំបានឃើញអត្ថបទកាសែតក្រោមចំណងជើងថា «អាស៊ានតស៊ូដើម្បីសាមគ្គីភាព »សរសេរដោយលោកRoger
Mitton និងបានចុះផ្សាយនៅក្នុងកាសែតរបស់លោកកាលពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១២ ដែលពោរពេញដោយ
ការសន្និដ្ឋានដ៏អាក្រក់ផ្តេសផ្តាស និងមានចេតនាប្រមាថចំពោះកម្ពុជា ។
ទី១-ដោយហៅប្រទេសកម្ពុជាថាជា " សមាជិកវ័យក្មេង "របស់អាស៊ាន លោក Roger Mitton មិនត្រឹម តែបាន
ប្រមាថចំពោះកម្ពុជាទេតែថែមទាំងប្រមាថអាស៊ានទៀតផងព្រោះវាហាក់ដូចជាបង្ហាញថានៅក្នុងរង្វង់អាស៊ានមាន
ការផ្តល់ឋានៈទាប ឬខ្ពស់ដល់សមាជិក ។ ដូចមានចែងក្នុងធម្មនុញ្ញអាស៊ានសមាជិកអាស៊ានទាំងអស់អនុវត្តតាម
គោលការណ៍ស្មើភាព ហើយគ្មានសមាជិកណាមួយ ត្រូវបានគេអោយតំលៃទាបជាង សមាជិកដទៃទៀតទ្បើយ
ទោះជាសមាជិកនោះមានធនធាន ឬ ទំហំភូមិសាស្ត្រប៉ុណ្ណាក៏ដោយ ។
ទី២-ជាការពិតសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីគោលការណ៍៦ចំណុចរបស់អាស៊ាន លើបញ្ហា
សមុទ្រចិនខាងត្បូង ត្រូវបានចេញផ្សាយកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១២បន្ទាប់ពីឯកឧត្តមបណ្ឌិតម៉ាទី បាន
ពិគ្រោះយោបល់ជាមួយកម្ពុជា ដែលជាប្រធានអាស៊ាន ។ ប៉ុន្តែក៏មិនត្រូវធ្វើមិនដឹងមិនឮអំពីការពិត ដែលនៅក្នុង
កិច្ចប្រជុំមិនចំហរជាច្រើននាអំទ្បុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៤៥ កម្ពុជាបាន លើកស្នើសុំ
ឱ្យមានការអនុម័តលើគោលជំហរមួយ ដូចគ្នាបេះបិទទៅនឹងគោលការណ៍៦ចំណុចរបស់អាស៊ានប៉ុន្តែសំណើនេះ
ត្រូវបានបដិសេធដាច់អហង្កាដោយសមាជិកអាស៊ានពីរដែលមានជម្លោះទ្វេភាគីនៅសមុទ្រចិនខាងត្បូង។ ប្រការ
នេះធ្វើអោយមានការឆ្ងល់និងសង្ស័យថាអាចមានគម្រោងផែនការធ្វើវិទ្ធង្សនាបំផ្លាញកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស
អាស៊ានលើកទី៤៥ បានជាគោលជំហរដូចគ្នាដែលលើកឡើងដោយប្រធានអាស៊ាន ត្រូវបានប្រទេសទាំងពីរនេះ
បដិសេធមិនទទួលយកទៅវិញ ។ តាមពិតគោលការណ៍៦ចំណុចរបស់អាស៊ានមានលក្ខណៈសំខាន់ជាមូលដ្ឋាន
និងស៊ីជំរៅសំរាប់អាស៊ានដើម្បីអនុវត្តក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងជាងខ្លឹមសារនៃសេចក្តីពង្រាង
សេចក្តីថ្លែងការណ៍រួម ដែលគេមិនយល់ព្រមទទួលយកនោះទៅទៀត ។
វាជាការគួរអោយសោកស្តាយបំផុត ដោយជាលើកទី១ក្នុងរយៈពេល៤៥ឆ្នាំមានសមាជិកអាស៊ាន២ធ្វើការរាំងស្ទះ
មិនឱ្យចេញសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥ ដោយការដាក់ ឱសានវាទ
ទាមទារដាច់ខាតត្រូវតែបញ្ចូលពាក្យពេជន៍ត្រង់ៗស្តីពីជម្លោះទ្វេភាគីនៅសមុទ្រចិនខាងត្បូង។ប្រទេសទាំងពីរនេះ
ពិតជាបាន"ប្លន់យក" កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥និងយកសេចក្តីថ្លែងការណ៍រួមធ្វើជាចំណាប់
ខ្មាំងនៃការទាមទារដ៏រឹងទទឹងរបស់ពួកគេ។នេះជាទង្វើមួយផ្ទុយទាំងស្រុងទៅនឹងទំលាប់របស់អាស៊ានដែលជានិច្ច
កាលតែងតែទុក រាល់បញ្ហាណាដែលសមាជិកទាំងអស់ មិនអាចសំរេចកុងសុងស៊ុសយក ទៅពិភាក្សានាពេល
ក្រោយទៀត ។
ទី៣-ការអះអាងរបស់លោកRoger Mitton ចោទ«កម្ពុជាកាន់ជើងទីក្រុងប៉េកាំង » ដោយបំភ្លេចការ សន្យារបស់
ខ្លួនពីមុនថានឹងធ្វើខ្លួនជាអ្នកសំរបសំរួលអព្យាក្រឹត្យលើបញ្ហាទំនាស់ក្នុងតំបន់ ដូចជាបញ្ហាសមុទ្រចិនខាងត្បូងគឺជា
ទស្សនៈលំអៀងនិងអយុត្តិធម៌បំផុត។ជំហរជាគោលការណ៍របស់កម្ពុជាគឺថាអាស៊ានមិនគួរកាន់ជើងខាងណាមួយ
ទេ ហើយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក៏មិនមែនជាតុលាការកាត់ក្តីឱ្យភាគីណាឈ្នះ ឬចាញ់ទ្បើយ ។ ក្នុង
នាមជាប្រធានអាស៊ានដែលដូចជាតួនាទីរបស់ប្រធាននៃកិច្ចប្រជុំឯទៀតដែរកម្ពុជាត្រូវតែខិតខំទប់ស្កាត់កុំឱ្យស្ថាន
ការណ៍ដែលតឹងឹតែងស្រាប់ហើយកាន់តែមានស្ថានភាពធ្ងន់ធ្ងរថែមទៀតហើយនិងបើកទ្វារដើម្បីទុកអោយប្រទេស
ពាក់ព័ន្ធពិភាក្សាគ្នានាពេលអនាគតទៀត។ដោយមិនចង់ចាក់សាំងបន្ថែមលើភ្លើងកម្ពុជាបានព្យាយាមអស់ពីសមត្ថ
ភាពរបស់ខ្លួនដើម្បីបំពេញការសន្យារបស់ខ្លួនជាអ្នកសំរបសំរួលអព្យាក្រឹត្យ ។
ទី៤-ការប្រើពាក្យហៅកម្ពុជាថាជា« អ្នកធ្វើការជួសចិនជាអ្នកត្រូវចិនទិញនិងជួល »តាមរូបភាពវិនិយោគទុនដ៏ធំ
ដើម្បីបញ្ចៀសការលើកពីបញ្ហាសមុទ្រចិនខាងត្បូងនិងធ្វើតាម«ការចង់បានរបស់ចិន »គឺជារឿងដ៏លីលាបំផុត ។
កម្ពុជាគ្រាន់តែព្យាយាមធ្វើខ្លួនជាអ្នកអព្យាក្រឹត្យតែប៉ុណ្ណោះ។ បើសិនជាគេមើលឃើញថាកម្ពុជាជាអ្នកត្រូវគេទិញ
ឱ្យធ្វើការជួសគេ ដោយសារបានទទួលការវិនិយោគទុនដ៏ធំពីបរទេស ដូច្នេះគេក៏អាចនិយាយបានដូចគ្នាចំពោះ
ប្រទេសដ៏ទៃទៀតដែលទទួលការវិនិយោគធំៗពីប្រទេសផ្សេងៗ។
ទី៥- អ្នកដែលនិយាយថាវិមានសន្តិភាព គឺចិនជាអ្នកផ្តល់លុយសាងសង់ គឺជាមនុស្សល្ងង់ខ្លៅ ។ សំណង់អាគារ
នេះសង់ទ្បើងដោយប្រើថវិកាជាតិកម្ពុជាទាំងស្រុង ។ ប្រទេសចិនបានផ្តល់ជំនួយសំរាប់ការសាងសង់អាគារជិត
គ្នានោះទេ គឺមិនមែនវិមានសន្តិភាពដែលជាកន្លែងធ្វើកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនោះទ្បើយ។ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ
វត្ថុកម្ពុជា មានឯកសារស្តីពីការចំណាយទាំងអស់សំរាប់ការសាងសង់វិមានសន្តិភាព ។
ទី៦-ការពោលចោទថាកម្ពុជា « បានបង្ហាញពង្រាងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន
លើកទី៤៥អោយចិនមើលដោយរំលោភនឹងបែបបទអាស៊ាន» គឺជាការមួលបង្កាច់បង្ខូចយ៉ាងធ្ងន់ធ្ងរណាស់ ។ អ្នក
ដែលវាយប្រហារយ៉ាងដំណំប្រឆាំងនឹងកម្ពុជាយ៉ាងដូច្នេះគឺគ្មានចេតនាអ្វីក្រៅអំពីធ្វើអោយកម្ពុជាបាត់បង់កេរ្តិ៍ឈ្មោះ
និងទំនុកចិត្តប៉ុណ្ណោះ។ តើនៅពេលណានិងកន្លែងណាដែលលោកRoger Mitton រឺអ្នក ដែលជួលគាត់ឱ្យធ្វើការ
ចោទប្រកាន់មួលបង្កាច់បែបនេះបានឃើញកម្ពុជា«បង្ហាញ»សេចក្តីព្រាងសេចក្តីថ្លែងការណ៏រួមអោយទៅភាគីចិន
មើល? កម្ពុជាក៏ដឹងដែរថាអ្នកណាត្រូវគេជួលអោយធ្វើយុទ្ធនាការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះនិងឃោសនាប្រមាថដល់
កម្ពុជា ។
ខ្ញុំសូមស្នើអោយលោកនិពន្ធនាយកចុះផ្សាយលិខិតរបស់ខ្ញុំទាំងស្រុងអោយបានឆាប់ក្នុងកាសែតរបស់លោកដើម្បី
ជាព័ត៌មានសំរាប់អ្នកអាន ពុំនោះទេនឹងប្រឈមមុខនឹងពាក្យបណ្តឺងដោយយោងតាមច្បាប់ព្រហ្មទណ្ឌ របស់កម្ពុជា
ពីបទញុះញងការប្រមាថមកលើកម្ពុជា ។
អត្ថបទដកស្រង់ពីកាសែតកម្ពុជាថ្មី
No comments:
Post a Comment