ភ្នំពេញ ៖ វាជាមោទនភាពមួយ សម្រាប់ ប្រទេសកម្ពុជា នៅពេលដែលកូនខ្មែរម្នាក់ ដែលមានស្រុកកំណើតនិងឪពុកម្ដាយនៅ កម្ពុជា បានប្រឡងជាប់ជា សមាជិកគណៈ មេធាវី នៃសាលាឧទ្ធរណ៍ ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងចំណោមបេក្ខជនចូល រួមប្រឡង ចំនួន ២៣៧នាក់ ដែលភាគច្រើន បំផុតគឺជនជាតិអាមេរិកាំង ។
លោកលឹម សំណាង កើតនៅថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៨៧ ដែលមានឪពុកនាង ហេង (លឹម ហេង)មុខរបរជានាយករងទី ចាត់ការផែនការ អគ្គបញ្ជាការដ្ឋាននៃយោធ ពលខេមរភូមិន្ទ និងមានម្ដាយឈ្មោះសុខ ចិន្ដា មុខរបរជាអាជីវករ បានឱ្យដឹងថា រូប លោកបានប្រឡងជាប់ចូលជាសមាជិកគណៈ មេធាវី នៅសាលាឧទ្ធរណ៍ នៃរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលការប្រឡងនោះបាន ធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨-២៩ ខែកុម្ភៈ ឆ្នាំ២០១២ ។
លោកលឹម សំណាង ជាអតីតសិស្សថ្នាក់ ទី១២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានី ភ្នំពេញ កាលពីឆ្នាំ២០០៤ និងទទួលបាន អាហារូបករណ៍នៅសាកល វិទ្យាល័យភូមិន្ទ នីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចរហូតបានទទួលបរិញ្ញាបត្រផ្នែកច្បាប់ កាលពីឆ្នាំ ២០០៨ បាននិយាយថា បេក្ខជន ចំនួន២៣៧ នាក់ ដែលមានឈ្មោះប្រឡង ដើម្បីក្លាយជា សមាជិកគណៈមេធាវី សាលាឧទ្ធរណ៍នៃ រដ្ឋវ៉ាស៊ីនតោននោះ គឺមានតែបេក្ខ ជនចំនួន ១១០នាក់ស្មើនិង៤៤ភាគរយបាន ប្រឡង ជាប់ ។
សម្រាប់រូបលោក គឺជាកូនខ្មែរ តែម្នាក់ គត់ ដែលបានប្រឡងជាប់ ខណៈបេក្ខជន ផ្សេងទៀតជាជនជាតិអាមេរិក ហើយបាន បញ្ចប់ការសិក្សានៅសាលាច្បាប់ នានា ក្នុង សហរដ្ឋអាមេរិក ។
លោក លឹម សំណាង បានបញ្ជាក់ថា ដើម្បីមានសិទ្ធិប្រឡង ក្លាយជាសមាជិក គណៈមេធាវីសាលាឧទ្ធរណ៍រដ្ឋវ៉ាស៊ីនតោន ខាងលើនេះ លោកត្រូវបញ្ចប់ការសិក្សា ថ្នាក់ នីតិបណ្ឌិតពីសាលាច្បាប់អន្ដរជាតិហាន់ដុង ដែលជាសាលាច្បាប់អាមេរិកកាំងដំបូងបង្អស់ នៅទ្វីបអាស៊ី និងតែមួយគត់នៅសាធារណរដ្ឋ កូរ៉េ ។
លោក លឹម សំណាង បានបន្ដថា រូប លោក បានទទួលអាហារូបករណ៍ពីសាកល វិទ្យាល័យហាន់ដុងពិភពលោកនិងមូលនិធិសាមសុង ដែលធ្វើឱ្យរូបលោក មានសិទ្ធិចូល រួមប្រឡង។
បើយោងតាមលោកលឹម សំណាង ការ ធ្វើសច្ចាប្រណិតធាន ចូលជាសមាជិកគណៈ មេធាវីសាលាឧទ្ធរណ៍ បានធ្វើឡើងកាលពី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ ។
គួររំលឹកថា គណៈមេធាវីនៃរដ្ឋវ៉ាស៊ីន តោន ត្រូវបានបង្កើតឡើងដោយសាលា ឧទ្ធរណ៍ របស់សង្កាត់កូឡំប៊ី តាំងពីឆ្នាំ ១៩៧២ ហើយបច្ចុប្បន្នជាគណៈមេធាវីធំ ជាងគេ លំដាប់ទី២របស់សហរដ្ឋអាមេរិក ។
គួររំលឹកថា គណៈមេធាវីនៃរដ្ឋវ៉ាស៊ីន តោន ត្រូវបានបង្កើតឡើងដោយសាលា ឧទ្ធរណ៍ របស់សង្កាត់កូឡំប៊ី តាំងពីឆ្នាំ ១៩៧២ ហើយបច្ចុប្បន្នជាគណៈមេធាវីធំ ជាងគេ លំដាប់ទី២របស់សហរដ្ឋអាមេរិក ។
សូមបញ្ជាក់ លោក លឹម សំណាង គឺជា ក្មួយរបស់លោក ឈឹម ឌីណា ទីប្រឹក្សា សម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋ សភា និងជានាយករដ្ឋបាល សាលាខណ្ឌដូន ពេញ ៕
No comments:
Post a Comment