ភ្នំពេញៈ បន្ទាប់ពីក្រុមប្រតិភូ និងអត្តពលិកកម្ពុជាបាន ធ្វើដំណើរទៅដល់ ទីក្រុងឡុងដ៍ នាថ្ងៃទី២៣ កក្កដា ប្រកបដោយសុវត្ថិភាពមកនោះ ទង់ជាតិរបស់កម្ពុជា នឹងបង្ហូតនៅក្នុង ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលជា ទីកន្លែងប្រកួតកីឡា អូឡាំពិករដូវក្តៅឆ្នាំ២០១២នេះ នាយប់នេះម៉ោង២៣:០០(ម៉ោងនៅកម្ពុជា)ត្រូវនឹងម៉ោង១៧:០០ល្ងាច ។
ប្រភព័ត៌មានពី គេហទំព័រ NOCC (www.camnoc.org) បានឱ្យដឹងថា ប្រតិភូនិងអត្តពលិកទាំងអស់ នឹងចូលរួមក្នុងពិធីបង្ហូត ទង់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងតំបន់កីឡារៀបចំ ឡើងដោយប្រធានតំបន់ កីឡាករកម្ពុជានៅ ជុំគ្នាផ្ទាល់តែម្តង។ ទាំងក្រុមកីឡាករ និងប្រតិភូមិនពិបាក ទៅកាន់កន្លែងបរិភោគអាហារ និងទីតាំងហ្វឹកហាត់ឡើយ ដោយសារកន្លែងស្នាក់នៅ របស់ក្រុមកម្ពុជាមិនឆ្ងាយ ពីទីនោះឡើយទេ ។
មុនពេលចេញដំណើរ ទៅទីក្រុងឡុងដ៍លោក ថោង ខុន ប្រធានគណៈកម្មាធិការ ជាតិអួឡាំពិកកម្ពុជា បានថ្លែងថា “ ចាប់ពីពេលនេះតទៅប្អូនៗ ត្រូវរក្សាឱ្យបានផ្លូវ កម្លាំងចិត្តស្មារតី ប្រយុទ្ធ (Fighting Spirit) ដើម្បី ជំរុញឱ្យកម្លាំងកាយ និងបច្ចេកទេសប្រើក្នុង ការប្រកួតមានប្រសិទ្ធិភាព” ។
លោកបានបញ្ជាក់បន្ថែមថា “ការឈ្នះចាញ់ជាការ ធម្មតាតែការរក្សាបាន សេចក្តីថ្លៃថ្នូរក្សាឱ្យ បាននូវកិត្តិយសជាតិ សក្តិសមជាប្រជាជាតិ មួយដែលមានវប្បធម៌ អរិយធម៌រុងរឿង ជាបញ្ហាសំខាន់ហើយអ្វីដែល សំខាន់មួយទៀតត្រូវចងចាំថា យើងចូលរួមប្រកួត តំណាងឲ្យប្រទេសជាតិ ដែលក្នុងនោះ ប្រជាជនកម្ពុជា ជាង១៤លាននាក់ ផ្ញើសេចក្តីទុកចិត្ត លើប្អូនៗដូច្នេះប្អូនៗត្រូវ ប្រកាន់ខ្ជាប់នូវក្រម សីលធម៌កីឡា គោរពបទបញ្ជាការប្រកួត គោរពគោលការណ៍ Fair Play មានសុជីវធម៌ក្នុងការហ្វឹក ហាត់ការប្រកួត និងការរស់នៅ នៅក្នុងតំបន់ កីឡា» ។
សូមបញ្ជាក់ដែរថា លោកវ៉ាត់ ចំរើនអគ្គលេខាធិការជាតិ អូឡាំពិកកម្ពុជានឹងចេញ ដំណើរទៅទីក្រុងឡុងដ៍ ជាមួយលោកថោង ខុន ដែលជាប្រធានអូឡាំពិក នៅថ្ងៃទី២៥ កក្កដានេះដែរ ៕
No comments:
Post a Comment