Translate

រត់ប្រណាំងក្នុងឈុតសំលៀកបំពាក់ កូនក្រមុំ ប្រចាំឆ្នាំ 2012



បើតាមប្រភពសារព័ត៌មាន ដែលបានចេញផ្សាយ កាលពីម្សិលមិញបានអោយដឹងថា មាន
ព្រឹត្តិការណ៍មួយបានកើតឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេស Serbia ពោលគឺ ព្រឹត្តិការណ៍
នៅក្នុងឆ្នាំនេះ កូនក្រមុំប្រមាណជាង 100 នាក់បានមកចូលរួម ក្នុងការរត់ប្រណាំងប្រចាំឆ្នាំ
ដែលមានរយៈចម្ងាយជាង 150​ ម៉ែត្រ។




គួររំឮកផងដែរថា ការប្រកួតប្រជែងនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅក្នុងរដ្ឋធានីនៃ
ប្រទេសនេះ ដែលអនុញ្ញាតអោយតែនារីៗចូលរួមតែប៉ុណ្ណោះ ។ មិនត្រឹមតែប៉ុណ្ណោះ បើតាម
ប្រភពសារព័ត៌មានបានអោយដឹងថា ឆ្នាំនេះគឺជាលើកទី 3 ហើយដែលមាននារីៗចូលរួមដល់
100 នាក់ ដែលវាគឺជាសារមួយក្នុងការឆ្លើយតបទៅនឹងព្រឹត្តិការណ៍ ដែលពោរពេញទៅដោយ
ភាពរីករាយនេះ។

បើយោងទៅតាមសម្តីដែលជាជ័យលាភីលេខ 1 ប្រចាំឆ្នាំនេះ ដែលគ្រាន់តែចំណាយពេលត្រឹម
តែ 19 វិនាទីតែប៉ុណ្ណោះ ក្នុងការមកដល់ទីអោយបានមុនគេនោះ បានអោយដឹងថា ៖ វាពិតជា
មានភាពសប្បាយរីករាយមែនទែន បើនិយាយពីពានរង្វាន់សំរាប់ជ័យលាភីពីលេខ 1 ដល់លេខ
3 វិញ ក្នុងនោះមាន ការធ្វើដំណើរទេសចរណ៏ដោយសេរីជាដើម (Free Trip) ៕


ប្រភព ៖ ksdk

No comments:

Post a Comment