Translate

Showing posts with label ស្រីស្អាតមកពី ១២៥ប្រទេសចូលរួម ការប្រកួត បវរកញ្ញាពិភពលោក ឆ្នាំ២០១២. Show all posts
Showing posts with label ស្រីស្អាតមកពី ១២៥ប្រទេសចូលរួម ការប្រកួត បវរកញ្ញាពិភពលោក ឆ្នាំ២០១២. Show all posts

ស្រីស្អាតមកពី ១២៥ប្រទេសចូលរួម ការប្រកួត បវរកញ្ញាពិភពលោក ឆ្នាំ២០១២

Photo by Looking Today

ប៉េកាំងៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន ”ស៊ិនហួ”ចុះផ្សាយ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១២ថា គណៈកម្មការ រៀបចំការប្រកួត បវរកញ្ញាពិភពលោកឆ្នាំ២០១២ បានចាប់ផ្ដើមឡើង រៀបចំការប្រកួតនៅក្រុង Ordos ភាគខាង ជើងប្រទេសចិន ជិតតំបន់ស្វ័យយ័ត ប្រទេសម៉ុងហ្គោលី ។

ទីភ្នាក់ងារខាងលើបានចុះផ្សាយថា ស្រីស្អាតដែលចូលរួម ក្នុងការប្រកួតប្រជែង បវរកញ្ញាពិភពលោកសម្រាប់ឆ្នាំ ២០១២នេះបានមក ពីបណ្ដាប្រទេសផ្សេងៗគ្នា ចំនួន១២៥ប្រទេស ។ គណៈកម្មការរៀបចំ ការប្រកួតបវរកញ្ញា ពិភពលោកបានឱ្យដឹងថា ការចាប់ផ្ដើមនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២ ហើយនឹងបញ្ចប់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១២ ។

ខាងក្រោមនេះជារូបភាព និងសកម្មភាពស្រីស្អាត ដែលជាប់ជាបេក្ខនារី មកពីប្រទេសចំនួន ១២៥ដើរបង្ហាញរាង និង បង្ហាញវត្ដមានប្លែក តាមបែបផែនវប្បធម៌ប្លែកៗគ្នា តាមប្រទេសនីមួយៗ៕